ជាគ្រូនៃមនុស្សនិងទេវតា ទ្រង់ត្រាស់ទេសនាប្រដៅសត្វ
ចង្អុលឲ្យដើរផ្លូវកណ្តាល មាគា៏ត្រកាលអាចកម្ចាត់
ទុក្ខភ័យចង្រៃឲ្យខ្ចាយបាត់ អាចកាត់សង្សារៈទុក្ខបាន
សាសនាព្រះអង្គនៅសព្វថ្ងៃ សត្វមាននិស្ស័យពីបូរាណ
ប្រឹងរៀនប្រឹងស្តាប់ចេះចាំបាន កាន់តាមលំអានបានក្តីសុខ
ឥតសុខណាស្មើក្តីស្ងប់ បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ
តាំងពិលោកនេះតទៅមុខ ក្តីស្ងប់នឹងមានព្រោះធម៌ស្ងប់
ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌ ព្រហសង្ឃបវរទាំងសព្វគ្រប់
រួមជាត្រៃរ័ត្នគួរគោរព ជាម្លប់ត្រជាក់នៃលោកា
ព្រហរូបព្រះធាតុនៃព្រះពុទ្ធ វុសុទ្ធតាងអង្គព្រះសាស្តា
សូមជាត្រៃរ័ត្នជួយខេមរា ឲ្យបានសុខាតរៀងទៅ៕